សន្តិសុខនាវាចរណ៍ជាការយកចិត្តទុកដាក់របស់វៀតណាមនិងប្រទេសនានា ក្នុងកិច្ចប្រជុំ ADSOM +
សន្និសីទ មន្ត្រីការពារប្រទេសជាន់ខ្ពស់អាស៊ាន បើកទូលាយ ( ADSOM + )ទើបបញ្ចប់ នារសៀលថ្ងៃទី 27 មេសា នៅទីក្រុងសៀមរាប កម្ពុជា។ នៅសន្និសីទលើកនេះ បណ្ដា ដំណាងបានសង្កត់ធ្ងន់ដល់សារះសំខាន់ អំពីសុវត្ថិភាព និងសេរីភាពនាវាចរណ៏ និង
ឯកភាព ថា ត្រូវដោះស្រាយបណ្ដាបញ្ហាលើសមុទ្រខាងកើត តាមច្បាប់អន្តរជាតិ ពិសេសគឺសន្ធិសញ្ញា អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ 1982 ក៏ដូចជា
បណ្ដាការសន្យាក្នុងដំបន់ ដែលបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសដៃគូរបាន
ចុះហត្ថលេខា។ ដំណាងរបស់ចិនបានអះអាងថា៖ចិនមានគោលការណ៏ ស្វែងរករាល់
វិធានការ ដោះស្រាយ ដោយសន្តិវិធី តាមរយះការចរចារ ដោយផ្អែកលើគ្រឹះដ្ឋាន ច្បាប់
អន្តរជាតិ ។ ជប៉ុននិងកម្ពុជា គាំទ្រការបើកទូលាយ វេទិកាសន្តិសុខសមុទ្រ។
|
សន្តិសុខនាវាចរណ៍ជាការយកចិត្តទុកដាក់របស់វៀតណាមនិងប្រទេសនានា ក្នុងកិច្ចប្រជុំ ADSOM + (internet) |
រីឯខ្លួន ឧត្តមដេនីយឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម ប្រធានគណះប្រតិភូរមន្ត្រីការពារប្រទេស ជាន់ខ្ពស់វៀតណាម បានសង្កត់ធ្ងន់
ថា៖ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានខំប្រឹងប្រែង បង្កើនសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ពិសេសគឺ វៀតណាមនិងចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អំពីការដោះស្រាយបណ្ដាបញ្ហាលើសមុទ្រ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិន នាចុងឆ្នាំ 2011 របស់អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong។ កិច្ចព្រមព្រៀងនេះ បានរួមចំណែកដ៏សកម្មចូលក្នុងទំនាក់ទំនង
វៀតណាម-ចិន គោរពផលប្រយោជន៏ របស់បណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសលើពិភពលោក។ ឧត្តមសេនីយឯក Nguyen Chi Vinh បានអះអាងថា៖
“ប្រទេសទាំងឡាយ បានវាយតំលៃខ្ពស់ កិច្ចសហប្រតិបត្តិការរបស់វៀតណាម
និងចិន ក្នុងសកម្មភាពរបស់ក្រុមអ្នកជំនាញការអំពីការជួយសង្គ្រោះមហោន្តរាយ។ នេះគឺជា ក្រុមអ្នកជំនាញការមួយ ក្នុងចំណោមក្រុមអ្នកជំនាញការចំនួន 5 ដែលបាន សហប្រតិបត្តិការ រវាងបណ្ដាប្រទេសបើកទូលាយ ជាមួយប្រទេសអាសាននានា ។ បណ្ដាលទ្ធផលដែលទទួល បានធ្វើអោយបណ្ដាក្រុមអ្នកជំនាញការផ្សេងៗទៀត
ចាត់ទុកថា៖ត្រូវការរៀនសូត្រ ទាំងអំពីល្បឿន និងការទទួលខុសត្រូវអំពីខ្លឹមសារ
ទៀតផង”៕